និពន្ធដោយ ភូ ចរិយា មានកូនអណ្តើកមាសមួយក្បាលកំពុងវារឡើងកូនផ្ទីរមួយដើម។ វាឃើញផ្ទីរមានមែក វាក៏វារសំដៅទៅចុងមែក។ ស្រាប់តែវារអិលជើងក្រោយធ្លាក់ចុះមក តែសំណាងល្អជើងមុខរបស់វារហ័សតោងនឹងមែកផ្ទីរជាប់។ វាបានប្រឹងលើកខ្លួនឯងឲ្យឡើងលើមែកផ្ទីរវិញ តែឡើងមិនរួច, បានត្រឹមតែនៅតោង។ កូនអណ្តើកមាសនឹកក្នុងចិត្តថា ថ្ងៃនេះ វាប្រាកដជាងាប់ហើយ។ ពេលនោះ មានកន្លាតមួយក្បាលវារកាត់ពីក្រោមកូនផ្ទីរ។ កូនអណ្តើកមាសត្រេកអរណាស់។ វាបានហៅកន្លាតឲ្យជួយ តែកន្លាតវារធ្វើព្រងើយ។ កូនអណ្តើកមាសខឹង ក៏ស្រែកជេរកន្លាតថា គ្មានចិត្តគ្មានថ្លើម។ កន្លាតនៅតែមិនងាកមើល, តែវាបាននិយាយថា៖ «ចុះម៉េចមិនប្រើស្លាប។» កូនអណ្តើកមាសភ្ញាក់ខ្លួនព្រើត។ ត្រូវហើយ, វាមានស្លាបទេតើ។ គិតឃើញហើយ វាក៏ព្រលែងជើងដែលតោងមែកផ្ទីរ រួចហោះចេញទៅ៕ សារ៖ ពេលខ្លះ ដោយសារយើងបារម្ភហួសហេតុពេក ឬផ្តោតតែលើផ្លូវមួយ, ធ្វើឲ្យយើងមើលមិនឃើញផ្លូវជាច្រើនទៀត។ ** ** * Story 'A ladybug and a cockroach' written by Chakriya PHOU There was a ladybug crawling up … Continue reading រឿង «កូនអណ្តើកមាស និងកន្លាត»
ប្រយោជន៍ដែលអាចយកពីឈូក
ខាងក្រោមនេះជាសេចក្តីសង្ខេបពីប្រយោជន៍ដែលដំណាំឈូកអាចផ្តល់ដល់មនុស្ស៖ ១. មើម សម្រាប់ធ្វើជាអាហារ ២. ដើម សម្រាប់ធ្វើ៖ - ជី - ក្រដាស - ស្បែកធ្វើកាបូប ៣. ស្លឹក សម្រាប់វេចខ្ចប់ ៤. ផ្កា សម្រាប់ធ្វើជាគ្រឿងថ្វាយព្រះ, វត្ថុលម្អ, និងតែ ៥. ផ្លែ សម្រាប់ជាអាហារ, នំ និងបង្អែម ៦. សរសៃ សម្រាប់ផលិតជាសរសៃសូត្រត្បាញជាក្រមា ឬក្រណាត់៕ https://www.tiktok.com/@yayaidea/video/7696662090550873352 Various benefits that lotus gives to humans Here are the summary of benefits that we can take from lotus: 1. Root used as food. … Continue reading ប្រយោជន៍ដែលអាចយកពីឈូក
គំរូលិខិតអនុញ្ញាត (២)
គំរូលិខិតអនុញ្ញាត (១)
កាលបរិច្ឆេទ............................... លិខិតអនុញ្ញាត យោង: លិខិតលេខ........................................................ លោក-លោកស្រីដូចមានរាយនាមខាងក្រោម ត្រូវបានអនុញ្ញាតឲ្យ......................................៖ ល-រឈ្មោះភេទថ្ងៃខែឆ្នាំកំណើតអង្គភាពកំពុងបម្រើការ លិខិតនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ មុខតំណែង ឈ្មោះ